Nokia ចាប់ផ្តើមប្រកួតប្រជែងលើបច្ចេកវិទ្យា 5G ដ៏ស្របច្បាស់នៅប្រទេសមួយចំនួន លើកលែងប្រទេសរ៉ូម៉ានី

[បរទេស] យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានបញ្ជាក់ថាក្រុមហ៊ុន Nokia នឹងចាប់ផ្តើមការប្រកួតប្រជែងដ៏ស្របច្បាស់នៅប្រទេសមួយចំនួន ដោយលើកលែងពីការលក់បច្ចេកវិទ្យា 5G នៅក្នុងប្រទេសរ៉ូម៉ានីប៉ុណ្ណោះ។ រដ្ឋាភិបាលរបស់ប្រទេសរ៉ូម៉ានីបានអនុម័តច្បាប់គាំទ្រដោយសហរដ្ឋអាមេរិក ដែលរារាំងយ៉ាងមានប្រសុទ្ធភាពលើក្រុមហ៊ុន Huawei របស់ប្រទេសចិនពីការអភិវ្ឍន៌នូវប្រព័ន្ធបច្ចេកវិទ្យា 5G របស់ខ្លួនកាលពីឆ្នាំមុន។ នៅក្នុងសេចក្តីថ្លៃងការបស់ក្រុមហ៊ុន Nokia និយាយថា៖ យើងអាចគត់សំគាល់បានថានៅក្នុងខែកុម្ភៈកន្លងមកនេះយើងត្រូវបានគេធ្វើការណែនាំដែលត្រូវបានបដិសេធការអនុញ្ញាតផ្តល់ឱ្យនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ 5G នៅក្នុងប្រទេសរ៉ូម៉ានី។ បន្ថែមពីនេះគេកំពុងតែស្វែងរកដំណោះស្រាយបន្ទាប់សម្រាប់ហេតុផលនៃការសម្រេចិត្តនេះ និងជំរុញឱ្យមានដំណើរការតាមផ្លូវច្បាស់ដ៏ត្រឹមត្រូវនេះផងដែរ។ យ៉ាងណាមិញចំពោះក្រុមហ៊ុន Nokia មិនបានផ្តល់ព័ត៌មានលម្អិតច្រើននោះទេពាក់ព័ន្ធទៅនឹងរឿងនេះ។ ខណៈដែលរដ្ឋាភិបាលរបស់ប្រទេសរ៉ូម៉ានីក៏មិនទាក់ទងបានភ្លាមៗដើម្បីសុំធ្វើការអត្ថាធិប្បាយបន្ថែមលើបញ្ហានេះ៕